ភាពតានតឹងបានថយចុះ បន្ទាប់ពីប្រធានាធិបតី ត្រាំ បានបង្ហោះនៅលើ Truth Social នៅព្រឹកថ្ងៃចន្ទថា អ៊ីរ៉ង់បានស្នើសុំកិច្ចប្រជុំមួយ ដែលនឹងធ្វើឡើងនៅទីក្រុងដូហា នៅថ្ងៃអង្គារ។
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់ Fox News ថា បេសកជនពិសេសអាមេរិក Steve Witkoff និង Jared Kushner នឹងធ្វើដំណើរទៅកាន់ទីក្រុងដូហា សម្រាប់កិច្ចប្រជុំនេះ ហើយបានបន្ថែមថា តាមទស្សនៈរបស់សហរដ្ឋអាមេរិក «យើងកំពុងគោរពតាមកាតព្វកិច្ចរបស់យើងក្រោមបទឈប់បាញ់»។