ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអាទិត្យ បានប្រាប់ក្រសួងការពារជាតិអាមេរិកឱ្យកាត់បន្ថយសមយុទ្ធយោធារួមជាមួយកូរ៉េខាងត្បូង ដោយលើកឡើងពីទំនាក់ទំនងរបស់លោកជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ព្រមទាំងបាននិយាយពីការមិនមានបំណងចូលរួមរបស់ទីក្រុងសេអ៊ូលក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់។
លោក Trump បាននិយាយថា៖ «សមយុទ្ធទាំងនេះមិនត្រឹមតែមានការចំណាយខ្ពស់ប៉ុណ្ណោះទេ ដោយការចំណាយភាគច្រើនត្រូវបានបង់ដោយសហរដ្ឋអាមេរិក (ដូចធម្មតា!) ប៉ុន្តែវាក៏ផ្ញើសារមួយដែលមិនសមស្រប និងមានលក្ខណៈជាអរិភាពទាំងស្រុងផងដែរ» ដោយលោកបានលើកឡើងពី «ទំនាក់ទំនងដ៏ល្អប្រសើរ» ជាមួយលោក Kim Jong Un។
លោក Trump បានបង្ហោះនៅលើ Truth Social ថា៖ «ខ្ញុំបានណែនាំរដ្ឋមន្ត្រីសង្គ្រាម Pete Hegseth ឱ្យកាត់បន្ថយយ៉ាងខ្លាំងនូវសមយុទ្ធយោធារួម»។